ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព

ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកែប ដើម្បីត្រៀមលក្ខណៈរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ១០-១១ ខែសីហាឆ្នាំ២០២៦ ដើម្បីប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ តម្លាភាព និងយុត្តិធម៌។

រដ្ឋបាលក្រុងកែប សូមជម្រាបជូនដំណឹង ដល់ម្ចាស់ទីតាំងអាជីវកម្មថតចម្លងឯកសារ (Copy) គ្រប់ប្រភេទក្នុងភូមិសាស្រ្តក្រុងកែប សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។ សូមអរគុណ!

រដ្ឋបាលក្រុងកែប សូមជម្រាបជូនដំណឹង ដល់ម្ចាស់ទីតាំងអាជីវកម្មអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មគ្រប់ប្រភេទក្នុងភូមិសាស្រ្តក្រុងកែប សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។ សូមអរគុណ!

ព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបន្តចុះពិនិត្យមើលការស្ដារប្រឡាយរំដោះទឹក ដើម្បីបង្ការជំនន់ទឹកភ្លៀងនារដូវវស្សា ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ៕