
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី













ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ អង្គការលំនៅឋាន មនុស្សជាតិអន្តរជាតិកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយ៍យម្ម និងសំណង់ ដោយបានការសម្របសម្រួលពីរដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាស្តីពី “គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅ ឋានតម្លៃសមរម្យ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលាប្រជ៉ំធំសេះសសាលាខេត្តកែប។


ព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប៖ នាយកដ្ឋាន ស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិខេត្តកែបឆ្នាំ២០២៥» ដើម្បីដាក់ជូនសាធារណជន និងមន្ទីរ អង្គភាពជុំវិញខេត្តប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ និង លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្ត ។


ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦


នារសៀល ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខេត្តកែប៖កិច្ចប្រជុំក្រុមការងារ ដឹកនាំចុះត្រួតពិនិត្យទីតាំងជនអន្តោប្រវេសន៍ស្នាក់នៅប្រមូលផ្តុំ និងធ្វើការស៊ើបអង្កេត ស្រាវជ្រាវបទលើ្មសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្ត៕
