
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី

សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី













សូមអបអរសាទរអ្នកគ្រូនាយិកាសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ


សេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការផ្សព្វផ្សាយ ជ្រើសរើស និងបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេសក្នុងវិស័យនេសាទ និងការដា្ឋនរុករករ៉ែ

សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ


កែប៖ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងធ្វើសមាហរណកម្មគម្រោងអាទិភាពរបស់ស្រុក និងឃុំ ជាមួយគម្រោងរបស់មន្ទីរ អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ និងស្វែងរកប្រភពធនធានគាំទ្រសម្រាប់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុកដំណាក់ចង្អេីរ សម្រាប់ឆ្នាំ២០២៧-២០២៩ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលពេញមួយព្រឹកនេះ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកដំណាក់ចង្អើរ ក្រោមអធិបតី លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងបានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកដំណាក់ចង្អើរ អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ជាសមាជិក សមាជិកាផងដែរ។
